Monday, September 27, 2010

សង្គម

​​​                                             ជីវិតរបស់ស្ត្រីខារ៉ាអូខេ
នៅ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ តែង​តែ​មាន​ភាព​ខុស​ៗ​គ្នា តាម​ស្ថានភាព​ផ្សេង​ៗ អ្នក​ខ្លះ​កើត​មក នៅ​ក្នុង​វង្សត្រកូល​ អ្នក​មាន អ្នក​ខ្លះ​កើត​មក​ក្នុង​វង្សត្រកូល​អ្នក​ក្រ។ ចំណែក​អ្នក​ខ្លះ​កើត​ជា​អ្នក​ក្រ តែ​ក្លាយ​ជា​អ្នក​មាន រីឯ​អ្នក​​ខ្លះ​ក៏​កើត​មក​ជា​អ្នក​មាន តែ ក្លាយ​ជា​អ្នក​ក្រ​វិញ ដោយ​សារ​តែ រស់​នៅ​មាន​គំនិត​ច្នៃ​ប្រឌិត និង​មិន​ចេះ​គ្រប់​គ្រង​អនាគត​ខ្លួន​ឯង​ទៀត​ផង​។ មនុស្ស​គ្រប់​គ្នា​មិន​អាច​ប្រកែក​ចំពោះ ព្រហ្មលិខិត​​ និង​កាលៈទេសៈ ដែល​កើត​មាន​ចំពោះ​ខ្លួន​ឯង​​ប្រចាំ​ថ្ងៃ​បាន​ឡើយ បញ្ហា​ផ្សេងៗ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​គឺ វា​មាន​នៅ​​គ្រប់​ប្រទេស គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ហើយ​បើ​យើង​រៀបរាប់​អំពី​បញ្ហា​ទុក​លំបាក​វិញ គឺ​​ពិត​ប្រាកដ​ជា​មិន​អាច​រៀប​រាប់​អស់​ឡើយ ដូច​នេះ​ខ្ញុំ​សូម​លើក​យក​រឿង​មួយ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ និង​ស្ដាប់​ដោយ​ផ្ទាល់​ពី នារី​ម្នាក់​ដែល​គាត់​ធ្លាប់​បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី​ជីវិត​របស់​គាត់​ក្នុង​ការ​រស់​នៅ​ជា នារី​ខារ៉ាអូខេ ។ កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពេល​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​ការ​អង្គុយ​ក្នុង Office របស់​ខ្ញុំ​ស្រាប់​តែ​មាន​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​ប្រាប់​ថា គាត់​ចង់​នាំ​នារី​ម្នាក់​មក​​កន្លែង​ខ្ញុំ​ដើម្បី​ធ្វើ​តេស្តឈាម​រក​ មេរោគ​អេដស៍​ ខ្ញុំ​ក៏​ប្រាប់​វិញ​អញ្ចឹង​នាំ​​គាត់​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​គាត់​ជួប​អ្នក​ផ្ដល់​ប្រឹក្សា​​ជា​មុន​សិន​​​​​ ដើម្បី​ពិគ្រោះ​អំពី​ការ​ធ្វើ​តេស្តឈាម​មុន​នឹង​ចាប់​ផ្ដើម ! បន្ទាប់​មក​ទៀត​ប្រហែល​ជា 15 នាទី​ពួក​គេ​ក៏​បាន​មក​ដល់ ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ​ជួប​គេ ហើយ​ប្រាប់​​គេ​ឱ្យ​រង​ចាំ មួយ​ក្លេត​សិន ព្រោះ​អ្នក​​ផ្ដល់​ប្រឹក្សា​កំពុងតែ​រវល់​។ នៅ​អំឡុង​ពេល​ដែល​គេ​កំពុងតែ​រង​ចាំ​ខ្ញុំ​ក៏ និយាយ​លេង​ជា​មួយ​ពួក​គេ ហើយ​បាន​សួរនាំ​ពួក​គេ​ជាច្រើន​អំពី ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ នៅ​ពេល​ហ្នុងនារីនោះបាននិយាយថាគេឈ្មោះស្រីដាសព្វថ្ងៃនេះនាង​គឺ​ជា​នារី [...]

No comments:

Post a Comment