Saturday, December 4, 2010

ស្នេហា

supermanបុរស​គ្រប់​រូប​តែង​តែ​គិត​ស្រមៃ​ថា​ ​ខ្លួន​អាច​ក្លាយ​ជា​កំពូល​បុរស​ដែល​ស្ដ្រី​ចង់​បាន​ ​បើ​ទោះបីជា​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​ក្ដី​ ​ស្រមៃ​ក៏​ដោ​យ​។​ ​ប៉ុន្ដែ​ពេល​ខ្លះ​ការ​ស្រមើ​ស្រមៃ​នេះ​ក៏​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​តើ​ស្ដ្រី​ចូល​ ​ចិ​ត្ដ​បុរស​ដែល​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​បែប​ណា​នោះ​។​ ​ពីព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​រក​ចំ​លើ​យ​នេះ​ឃើញ​ ​អ្នក​នឹង​ ​ក្លាយ​ជា​កំពូល​បុរស​ ​ហើយ​ប្រាកដ​ជា​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ដ្រី​។ អូ​ខេ​… សូម​អាន​កថា​ខ​ណ្ឌ័​ខាង​ក្រោម​ ​នេះ​អំពី​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​សំ​ខា​ន់ៗ​មួយ​ចំនួន​ដែល​ស្ដ្រី​ភាគ​ច្រើន​ចង់​បា​ន​។​ ​មាន​ន័យ​ថា​បុរស​ដែល​គេ​ចង់​បាន​ជា​ដៃ​គូរ​ ​ឬ​មិ​ត្ដ​ ​១០០ ឆ្នាំ​នោះ​គួរ​តែ​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​ដូច​ខាង​ក្រោម​ ​៖
ភាព​ជា​អ្នក​ដឹកនាំ​ ​៖ ស្ដ្រី​ចូល​ចិ​ត្ដ​បុរស​ណា​ដែល​មាន​សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​។​ ​មាន​ស្ដ្រី​តិច​តួច​ណាស់​ដែល​ចង់​បាន​បុរស​ ​ដែល​ចាំ​តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​គេ​។​ ​បើ​និយាយ​អោ​យ​ស្រួល​ស្ដាប់​ទៅ​គឺ​គេ​ចង់​បាន​បុរស​ដែល​មាន​ភាព​ជា​ម៉ឺង​ម៉ាត់​ ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​ច្បាស់លាស់​ ​និង​ជា​មេ​គ្រួសារ​ដ៏​រឹង​មាំ​។​ ​ដូច្នេះ​ប្រសិនបើ​ពី​មុន​អ្នក​ធ្លាប់​គិត​ថា​ ​ដើម្បី​អោ​យ​ស្ដ្រី​ ស្រលាញ់​ ​ខ្លួន​គួរ​តែ​ធ្វើ​តាម​នាង​ ​និង​សុំ​អោ​យ​នាង​ជា​អ្នក​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​គ្រប់​បែប​យ៉ាង​នោះ​ ​គឺ​អ្នក​កំពុង​តែ​គិត​ខុស​ ​ហើ​យ​។​ ​អ្នក​ត្រូវ​តែ​គិត​គូរ​ឡើង​វិ​ញ​។​ ​អ្នក​ត្រូវ​ចង់​ចាំ​ថា​ភាគ​ច្រើន​នៃ​ស្ដ្រី​គឺ​ចង់​អោ​យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ដឹកនាំ​ ​មិន​ ​មែន​គេ​ដឹកនាំ​បុរស​ដែល​គេ​ស្រលាញ់​ទេ​។​ ​ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​អោ​យ​នាង​ដឹង​ថា​ ​អ្នក​គឺ​ជា​បុរស​ដែល​ពោរ​ពេញ​អោ​យ​ ​សមត្ថ​ភាព​ដឹកនាំ​។​ ​សួរ​ថា​បង្ហាញ​នាង​យ៉ាង​ម៉េច​ទៅ​? ហេ​ហេ​… គឺ​តាម​រ​យៈ​កាយ​វិការ​ ​និង​អាកប្ប​កិរិយា​របស់​អ្នក​នឹង​ ​ណា​។
ការ​សំ​រេ​ច​ចិ​ត្ដ​ ​៖ តើ​អ្នក​ជា​បុរស​ដែល​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​បាន​រហ័ស​ ​និង​ច្បាស់លាស់​ដែរ​ឬទេ​? ឬ​ក៏​អ្នក​ជា​បុរស​ដែល​ ​តែង​តែ​មាន​ការ​រា​រែង​ ​និង​មិន​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​?ប្រសិនបើ​អ្នក​ជា​បុរស​ដែល​មាន​ទំ​លាប់​រា​រែង​ ​និង​អ​ល់​អែ​ន​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​នោះ​ ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នេះ​ចេញ​ ​ព្រោះ​អ្វី​ថា​ ​ស្ដ្រី​ចូល​ចិ​ត្ដ​តែ​បុរស​ដែល​មាន​ការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​សំ​រេ​ច​ចិ​ត្ដ​តែ​ប៉ុណ្ណោះ​។
អំណាច​ ​៖ អំណាច​ក្នុង​ន័យ​នេះ​មិន​មែនមាន​ន័យ​ថា​អ្នក​គឺ​ជា​បុគ្គល​ដែល​មាន​ឋា​នៈ​ ​ជា​អ្នក​មាន​ ​ឬ​ទាល់តែ​ពាក់​ផ្កាយ​ ​៥ នោះ​ទេ​។​ ​អំណាច​ក្នុង​ន័យ​នេះ​មាន​ន័យ​ថា​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​នូវ​រាល់​ ​បញ្ហា​ដែល​កើត​ចំពោះ​មុ​ខ​។​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​រាល់​បញ្ហា​ ​និង​ឧបសគ្គ​មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ ​ណា​ ​ឬ​ធ្ងន់ធ្ងរ​បែប​ណា​នោះ​ទេ​។​ ​ប្រសិនបើ​អ្នក​អាច​ប្រកាន់​យក​នូវ​លក្ខ​ណៈ​ស​ម្ប​ត្ដិ​នេះ​បាន​ ​អ្នក​នឹង​ក្លាយ​ជា​វីរ​បុរស​ ​របស់​នាង​ជា​មិន​ខាន​ទេ​ ​ពីព្រោះ​ស្ដ្រី​ស្រលាញ់​តែ​បុរស​ណា​ដែល​មាន​អ​ត្ដ​ច​រិ​ក​ក្លាហាន​ ​និង​រឹង​មាំ​។
គ​ម្លា​ត​ ​៖ ត្រូវ​ចេះ​ផ្ដល់​គ​ម្លា​ត​ខ្លះ​សំ​រាប់​នា​ង​។​ ​អ្នក​មិន​ត្រូវ​ផ្ដាច់​ការ​ពេញ​ទេ​។​ ​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​រារាំង​ ​ជំទាស់​នូវ​ ​សេចក្ដី​ប្រាថ្នា​ ​និង​តំ​រូ​វ​ការ​ ​និង​ ​តាម​ដាន​មើល​រាល់​គ្រប់​សកម្មភាព​របស់​នាង​ពេក​នោះ​ទេ​។​ ​ស្ដ្រី​គឺ​ជា​មនុស្ស​ជាតិ​ ​ដូច្នេះ​គេ​ ​មាន​បំណង​ប្រាថ្នា​ ​តំ​រូ​វ​ការ​ ​និង​ត្រូវ​ការ​សិទ្ធិ​សេរី​ភា​ព​។​ ​គេ​ចង់​អោ​យ​បុរស​គេ​ស្រលាញ់​ផ្ដល់​អោ​យ​គេ​នូវ​អ្វី​ដែល​គេ​បង់​ ​ប្រាថ្នា​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​មាន​ភាព​ក្លាហាន​ ​និង​បំពេញ​បំណង​គេ​គ្រប់​ពេ​ញ​។​ ​ប៉ុន្ដែ​សូម​កុំ​ច្រលំ​ថា​ស្ដ្រី​ចង់​ ​ធ្វើ​ជា​អ្នក​ដឹក​មុខ​បុរស​អោ​យ​សោះ​។​ ​គេ​គ្រាន់​តែ​មាន​តំ​រូ​វ​ការ​ ​ចង់​បាន​នេះ​បាន​នោះ​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ប៉ុន្ដែ​គេ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​។

No comments:

Post a Comment