Monday, September 27, 2010

គួរយល់ដឹង

ខ្ញុំ​បាន​សរសេរ​អត្ថបទ​មុន បង្ហាញ​អំពី​ល្បិចកល របស់​ជន​ខិល​ខូច​​ដែល​ព្យាយាម​បោក​ប្រាស់​មិត្ត​ភក្តិ​របស់​ខ្ញុំ តែ​ក្រោយ​ពី​​ពេល ដែល​ខ្ញុំ​បាន​ចេញ​អន្តរាគមន៍​ភ្លាម មិត្ត​ភក្តិ​ខ្ញុំ​បាន រួម​ដៃ​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី កំដរ ​ពួក​វា​​រហូត… ដោយ​គ្រប់​ទាំង​អត្ថបទ​ដែល​បាន ឆ្លើយ​ឆ្លង​គ្នា​ទាំង​ប៉ុន្មាន​គឺ ត្រូវ​បាន Forward ត្រឡប់​មក​ខ្ញុំ​ទាំង​អស់ ហា​ហា​ហា តាម​ពីត​ទៅ ពួក​ហ្នឹង​វា​ ​ប្រើ​ល្បិច​បោក​បញ្ឆោត ដោយ​ក្រោម​រូបភាព​ការ​ប្រើ​ប្រាស់​គេហទំព័រ​ដែល​វា​បង្កើត​ឡើង ដោយ​ខ្លួន​ឯង សម្រាប់​អ្នក​ដែល​មិន​សូវ ចេះ​​ស្វែង​យល់​ ឬ ទើប​ចាប់​ផ្ដើម​ក្នុង ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត នោះ​ច្បាស់​ជា​ត្រូវ​អស់​គូថ​ខោ ដោយ​សារ​ពួក​វា​ជា​មិន​ខាន​។ សូម​បញ្ជាក់​ម្ដង​ទៀត​ថា ពួក​វា​បាន ស្គាល់​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​កំពុង​រសនៅ​ឯ ខេត្ត​សៀម​រាប គេ​បាន​ទាក់​ទង​គ្នា​ប្រហែល​ជា ១​ឆ្នាំ​ជាង​មក ហើយ​ ក្រោយ​មក​ទៀត​ពួក​វា លួងលោម​ ដោយ​​ប្រាប់​ថា នឹង​​ផ្ញើរ​ សម្ភារៈ​មួយ​ចំនួន​ដូច​ជា៖ -​ទូរស័ព្ទ​ដៃ​ប្រភេទ Blackery ចំនួន​ ២​គ្រឿង -​នាឡិកា​ស្រោប​មាស -​បាច់​ផ្កា -ប្រាក់​ចំនួន ៨០០០ ផោន និង​ច្រើន​ៗ​ទៀត….. ហើយ​​មួយ​រយៈ​ក្រោយ​មក​គេ​បាន​ប្រាប់​ថា សម្ភារៈ​ខាង​លើ​ត្រូវ​បានបញ្ជូនមកដល់ប្រទេសម៉ាឡេស៊ីរួចទៅហើយ​ បន្ទាប់​មក​វា បាន​ក្លែង​បន្លំ​ខ្លួន​ [...]

No comments:

Post a Comment