Monday, September 27, 2010

សង្គម

​​​                                             ជីវិតរបស់ស្ត្រីខារ៉ាអូខេ
នៅ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ តែង​តែ​មាន​ភាព​ខុស​ៗ​គ្នា តាម​ស្ថានភាព​ផ្សេង​ៗ អ្នក​ខ្លះ​កើត​មក នៅ​ក្នុង​វង្សត្រកូល​ អ្នក​មាន អ្នក​ខ្លះ​កើត​មក​ក្នុង​វង្សត្រកូល​អ្នក​ក្រ។ ចំណែក​អ្នក​ខ្លះ​កើត​ជា​អ្នក​ក្រ តែ​ក្លាយ​ជា​អ្នក​មាន រីឯ​អ្នក​​ខ្លះ​ក៏​កើត​មក​ជា​អ្នក​មាន តែ ក្លាយ​ជា​អ្នក​ក្រ​វិញ ដោយ​សារ​តែ រស់​នៅ​មាន​គំនិត​ច្នៃ​ប្រឌិត និង​មិន​ចេះ​គ្រប់​គ្រង​អនាគត​ខ្លួន​ឯង​ទៀត​ផង​។ មនុស្ស​គ្រប់​គ្នា​មិន​អាច​ប្រកែក​ចំពោះ ព្រហ្មលិខិត​​ និង​កាលៈទេសៈ ដែល​កើត​មាន​ចំពោះ​ខ្លួន​ឯង​​ប្រចាំ​ថ្ងៃ​បាន​ឡើយ បញ្ហា​ផ្សេងៗ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​គឺ វា​មាន​នៅ​​គ្រប់​ប្រទេស គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ហើយ​បើ​យើង​រៀបរាប់​អំពី​បញ្ហា​ទុក​លំបាក​វិញ គឺ​​ពិត​ប្រាកដ​ជា​មិន​អាច​រៀប​រាប់​អស់​ឡើយ ដូច​នេះ​ខ្ញុំ​សូម​លើក​យក​រឿង​មួយ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ និង​ស្ដាប់​ដោយ​ផ្ទាល់​ពី នារី​ម្នាក់​ដែល​គាត់​ធ្លាប់​បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី​ជីវិត​របស់​គាត់​ក្នុង​ការ​រស់​នៅ​ជា នារី​ខារ៉ាអូខេ ។ កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពេល​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​ការ​អង្គុយ​ក្នុង Office របស់​ខ្ញុំ​ស្រាប់​តែ​មាន​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​ប្រាប់​ថា គាត់​ចង់​នាំ​នារី​ម្នាក់​មក​​កន្លែង​ខ្ញុំ​ដើម្បី​ធ្វើ​តេស្តឈាម​រក​ មេរោគ​អេដស៍​ ខ្ញុំ​ក៏​ប្រាប់​វិញ​អញ្ចឹង​នាំ​​គាត់​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​គាត់​ជួប​អ្នក​ផ្ដល់​ប្រឹក្សា​​ជា​មុន​សិន​​​​​ ដើម្បី​ពិគ្រោះ​អំពី​ការ​ធ្វើ​តេស្តឈាម​មុន​នឹង​ចាប់​ផ្ដើម ! បន្ទាប់​មក​ទៀត​ប្រហែល​ជា 15 នាទី​ពួក​គេ​ក៏​បាន​មក​ដល់ ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ​ជួប​គេ ហើយ​ប្រាប់​​គេ​ឱ្យ​រង​ចាំ មួយ​ក្លេត​សិន ព្រោះ​អ្នក​​ផ្ដល់​ប្រឹក្សា​កំពុងតែ​រវល់​។ នៅ​អំឡុង​ពេល​ដែល​គេ​កំពុងតែ​រង​ចាំ​ខ្ញុំ​ក៏ និយាយ​លេង​ជា​មួយ​ពួក​គេ ហើយ​បាន​សួរនាំ​ពួក​គេ​ជាច្រើន​អំពី ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ នៅ​ពេល​ហ្នុងនារីនោះបាននិយាយថាគេឈ្មោះស្រីដាសព្វថ្ងៃនេះនាង​គឺ​ជា​នារី [...]

គួរយល់ដឹង

ខ្ញុំ​បាន​សរសេរ​អត្ថបទ​មុន បង្ហាញ​អំពី​ល្បិចកល របស់​ជន​ខិល​ខូច​​ដែល​ព្យាយាម​បោក​ប្រាស់​មិត្ត​ភក្តិ​របស់​ខ្ញុំ តែ​ក្រោយ​ពី​​ពេល ដែល​ខ្ញុំ​បាន​ចេញ​អន្តរាគមន៍​ភ្លាម មិត្ត​ភក្តិ​ខ្ញុំ​បាន រួម​ដៃ​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី កំដរ ​ពួក​វា​​រហូត… ដោយ​គ្រប់​ទាំង​អត្ថបទ​ដែល​បាន ឆ្លើយ​ឆ្លង​គ្នា​ទាំង​ប៉ុន្មាន​គឺ ត្រូវ​បាន Forward ត្រឡប់​មក​ខ្ញុំ​ទាំង​អស់ ហា​ហា​ហា តាម​ពីត​ទៅ ពួក​ហ្នឹង​វា​ ​ប្រើ​ល្បិច​បោក​បញ្ឆោត ដោយ​ក្រោម​រូបភាព​ការ​ប្រើ​ប្រាស់​គេហទំព័រ​ដែល​វា​បង្កើត​ឡើង ដោយ​ខ្លួន​ឯង សម្រាប់​អ្នក​ដែល​មិន​សូវ ចេះ​​ស្វែង​យល់​ ឬ ទើប​ចាប់​ផ្ដើម​ក្នុង ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត នោះ​ច្បាស់​ជា​ត្រូវ​អស់​គូថ​ខោ ដោយ​សារ​ពួក​វា​ជា​មិន​ខាន​។ សូម​បញ្ជាក់​ម្ដង​ទៀត​ថា ពួក​វា​បាន ស្គាល់​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​កំពុង​រសនៅ​ឯ ខេត្ត​សៀម​រាប គេ​បាន​ទាក់​ទង​គ្នា​ប្រហែល​ជា ១​ឆ្នាំ​ជាង​មក ហើយ​ ក្រោយ​មក​ទៀត​ពួក​វា លួងលោម​ ដោយ​​ប្រាប់​ថា នឹង​​ផ្ញើរ​ សម្ភារៈ​មួយ​ចំនួន​ដូច​ជា៖ -​ទូរស័ព្ទ​ដៃ​ប្រភេទ Blackery ចំនួន​ ២​គ្រឿង -​នាឡិកា​ស្រោប​មាស -​បាច់​ផ្កា -ប្រាក់​ចំនួន ៨០០០ ផោន និង​ច្រើន​ៗ​ទៀត….. ហើយ​​មួយ​រយៈ​ក្រោយ​មក​គេ​បាន​ប្រាប់​ថា សម្ភារៈ​ខាង​លើ​ត្រូវ​បានបញ្ជូនមកដល់ប្រទេសម៉ាឡេស៊ីរួចទៅហើយ​ បន្ទាប់​មក​វា បាន​ក្លែង​បន្លំ​ខ្លួន​ [...]

វប្បធម៍

ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា ៖ តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ ភាពយន្តអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទបរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
  • អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ  ប្រាកចាក នឹងចរិតលក្ខណ របស់ជាតិខ្មែរ

  • សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។

ចុះហេតុអ្វីបានជាគេ និយាយថា  វប្បធម៍ អរិយធម៍ មិនដែលនិយាយថា សង្គមធម៍ អរិយធម៍ឡើយ ?
បានជាគេ តែងតែចូលចិត្ដនិយាយថា  វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខ អរិយធម៍ ជានិច្ច ព្រោះ  វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាព ពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប ឬ អ្នកមានកម្រិតវប្បធម៍ខ្ពស់ ។ ចំណែកសង្គមធម៍វិញ  គេពុំសូវនិយាយ ជាប់ និង អរិយធម័ ទេ ព្រោះថា សង្គមធម័ ដែលស្ថិតជាប់នឹងសង្គមមនុស្ស  ហើយសង្គមធម័ក៏មិនអាននិយាយអំពី  មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ក្នុង សង្គមមួយៗ ទាល់តែមានការឆ្លង់កាត់ការស្រាវជ្រាវ  លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ អង្គការផ្សេងៗទើបអាចវាយតំលៃថាសង្គមនេះថយឬសង្គមនេះជឿនលឿន។Preview

Sunday, September 19, 2010

សុខភាព

 
តាមក្បួន វេជ្ជសាស្ត្រចិន បានឱ្យដឹងថា តួអណ្តាតទាំងមូល មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ នឹងសុខភាព រាងកាយ ហើយគេអាចបែងចែក តួអណ្តាតទាំងមូលជា ៤ ផ្នែក គឺចុងអណ្តាត ផ្នែកកណ្តាលអណ្តាត គល់អណ្តាត និងគែមអណ្តាត ទាំង សងខាង ។ មុខងារដ៏សំខាន់ របស់អណ្តាតគឺ សម្រាប់ទទួលយក រសជាតិអាហារ សម្រួលសំឡេង គ្រលៀវអាហារ និងជួយដល់ ការលេបអាហារ ។ ម៉្យាងទៀតចំណុច នីមួយៗនៃតួអណ្តាត ទាំងមូលទាក់ទងនឹង រាងកាយខាងក្នុង ដូចជាចុងអណ្តាត ចំណុះឱ្យបេះដូង ដែលឆ្លុះបញ្ចាំងពីការ ប្រែប្រួលនៃជំងឺបេះដូង និង ជំងឺសួត ។ ចំណែកឯផ្នែក កណ្តាលអណ្តាត ចំណុះឱ្យប្រព័ន្ធ រំលាយអាហារ ដែលឆ្លុះបញ្ចាំងពី ការប្រែប្រួលនៃ ជំងឺពោះវៀន និង ក្រពះ ។ រីឯគល់អណ្តាត ចំណុះឱ្យក្រលៀនដែល ឆ្លុះបញ្ចាំងពី ការប្រែប្រួល នៃជំងឺក្រលៀន និង ប្លោកនោម ។ ចំពោះគែមអណ្តាត ទាំងសងខាង ចំណុះឱ្យថ្លើមប្រមាត់ ដែលឆ្លុះបញ្ចាំង ពីការប្រែប្រួល នៃជំងឺថ្លើម និង ប្រមាត់ ។
តាមធម្មតា ទ្រង់ទ្រាយនៃ អណ្តាតដែលបង្ហាញថា រាងកាយមាន សុខភាពល្អ ត្រូវមានពណ៌ក្រហម ប្រឿងៗ ជ្រាំងស្តើង ហើយស តួអណ្តាតទន់ល្មឿយ និង គ្រលាស់បានតាម ចំណង់ចំណូលចិត្ត ព្រមទាំងមានទំហំ មិនធំ មិនតូច មិនធាត់ មិនស្គមពេក ។ រីឯការប្រែប្រួល នៃទ្រង់ទ្រាយអណ្តាត ឬ ជ្រាំង អាចឆ្លុះបញ្ចាំង ពីការប្រែប្រួលនៃជំងឺ គ្រឿងក្នុងនៃរាងកាយ ។
ម៉្យាងទៀត ការហាត់ពត់ មុខងារអណ្តាត អាចនាំមកនូវ សុខភាពល្អ ដូចជា ៖
* ទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ
នៅពេលទទួលទាន អាហារ ត្រូវទំពាឱ្យម៉ដ្ឋ និង គ្រលៀវលេបយឺតៗ ។ បើតាមការស្រាវជ្រាវ របស់អ្នកឯកទេសផ្នែក វេជ្ជសាស្ត្របានរកឃើញថា ក្នុងពេលដែលអណ្តាត កំពុងតែជ្រាវច្របល់ អាហារអាចបង្កើន ការចងចាំរបស់ខួរក្បាល រីឯចលនានៃ ការទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ មានអំណោយផលល្អ ក្នុងការស្រូបយកនូវ ការរំលាយអាហារ ហើយអាចការពារ ជំងឺពោះវៀន និង ក្រពះ ។
* ការច្រៀងជួយទ្រទ្រង់ដល់សុខភាព
ការច្រៀងជាញឹកញាប់មានអំណោយផលល្អដល់ចលនាអណ្តាត និង អាចការពារជំងឺឈឺថ្កាត់ទៀតផង ។ ការ ស្រាវជ្រាវបានរកឃើញថានៅពេលហាត់ច្រៀង សំខាន់បំផុតសាច់ដុំបានប្រមូល ផ្តុំនៅផ្នែកខាងលើនៃដងខ្លួន ហើយអាចជួយបង្កើនចរន្ត ឈាមរត់នៃសរសៃបេះដូងដំណើរការបានស្រួល ។ ម៉្យាងទៀតការច្រៀងអាចស្រូបយក អុកស៊ីហ្សែនកាន់តែច្រើនចូលក្នុងរាងកាយ ហើយ ដែលអាចជួយឱ្យប្រព័ន្ធសរសៃប្រសាទមានភាពរហ័សរហួន ជួយសម្រួលដល់ការដកដង្ហើម ដែលអាចជួយ កាត់បន្ថយការកើតរោគផ្តាសាយទៀតផង ៕

Monday, September 13, 2010

កំណាព្យ


  • អំពិលអំពែកទុំលើអំពៅ ពេលបងដើរទៅរូបអូនខាកស្តោះ សំបុត្រមួយច្បាប់អូនអានមិនអស់
រូបអូនខាកស្តោះព្រោះតែបងក្រ បងមិនថាទេព្រោះបងអ្នកក្រ អូនរើសគេចោះផ្គាប់ចិត្តម្តាយថ្លៃ
បងសូមជូនពរអោយស្រស់ស្រីល្អ មានសេចក្តីសុខស្រលាញ់គ្នាលុះចាស់កោងខ្នងកុសល
  • លង់ស្នហ៍អូន

    ១. ចិត្តអូនយ៉ាងណា - ដឹងទេជីវ៉ា - ថារៀមស្ទើរក្ស័យ
    ព្រោះតែរូបពៅ - មាសស្ងួនចរណៃ - មិនព្រមប្រណី
    វាចាOK។
    ២. OKទៅស្រី - កុំនៅអាល័យ - រៀមពិតជាស្នេហ៍
    រឿងអូននិងបង - នួនល្អងដឹងទេ - បងស្នេហ៍មាសមេ
    ស្រឡាញ់តែមួយ។
    ៣. ស្នេហ៍បងស្នេហ៍ស្និទ្ធ - ស្នេហ៍នេះស្នហ៍ពិត - មិនឱ្យអូនព្រួយ
    រៀមនឹងថ្នាក់ថ្នម - កែវបណ្តូលត្រួយ - ចរណៃបងមួយ
    នៅក្នុងលោកា។

  • កុំអាលព្រមប្អូន ប្រយ័ត្នធ្លោយខ្លួន ខកខានសិក្សា
    ស្នេហ៍ចិត្តសិនចុះ ទោះខ្លាំងម្តេចម្តា រៀនចប់សិនណា យ៉ាងណាក៏ដោយ។
    កុំអាលOK កុំអាលជឿគេ កុំអាលបណ្តោយ
    កុំអាលបើកដៃ ប្រយ័ត្នស្ដាយក្រោយ ស្នេហ៍រួចបង់បោយ រលាស់ទៅបាត់ ។
  • ស្នេហ៍​អើយ​ស្នេហ៍​ដូច​ជើង​មេឃ
    ស្នេហ៍​អូន​ខ្លាំង​ពេក
    បូក​ម៉ាស៊ីនគិតលេខ​មិន​ដល់​
    ពេលបងមានអូនសែនកង្វល់
    ព្រោះតែនិមលសុំលុយរហូត!!!។
  • ស្នេហ៍ពិតមានអត្ថន័យ
    ទោះចរណៃក្រក្រីពិត
    ស្នេហ៍យើងនៅណែបនិត្យ
    ជាស្នេហ៍ស្និទ្ធលុះអវសាន្ត។

សុភាសិត

  • មិនជឿចាស់ស្រឡះដៃធេង។
  • ផឹកៗអោយគេសែង ផឹកដើរខ្លួនអែង តើផឹកធ្វើអ្វី?=drink drink until drunk drink not drunk drink for what?
  • តក់ៗពេញបំពង់​ឆុងៗកន្លះក្រហែទ។
  • សន្សឹមៗកុំ​បំបោល ក្រែងពុំដល់ដូចប្រាថ្នា។
  • ធ្វើបុណ្យទាន់ខែភ្លឺ។
  • ស្រលាញ់ស្រីខ្លីវិជ្ជា។
  • ខ្មាស់គ្រូឥតវិជ្ជា ខ្មាស់ភរិយាឥតកូនប្រើ។
  • ខ្ញី​ចាស់កាន់តែហឹល។
  • ចង្អៀត​ចោះផ្ទះ កុំអោយតែចង្អៀតចិត្ត។
  • មាត់មនុស្សមានពឹស​ ជាងពស់វែកទៀត។
  • កុំមើលមនុស្សតែសំបកក្រៅអោយសោ។
  • សង្រ្គាមជាកីឡារបស់មេដឹកនាំ។
  • ប្រាជ្ញាជាអាវុធដ៏សំខាន់។
  • ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
  • ឆ្មាមិននៅ កណ្តុរលើងរាជ។
  • ធ្វើស្រែទាន់ក្តៅដី​ បើចង់ស្រីទាន់ក្តៅចិត្ត។
  • ស្រលាញ់ខ្លួ​​​នថ្នមចំណី ស្រលាញ់ប្ដីត្រូវថ្នមចិត្ត។
  • ទំពក់វាទៅ ទើបព្នៅវាមក។
  • ដំបៅមិនឈឺ យកឈើចាក់។ 
  • កំទុំមុនស្រគាល កុំល្អមុនតែង។
  • ខ្លួនទាបកុំតោង ដៃខ្លីឈោងស្រវាអោបភ្នំ។
  • ក្រអ្វីក្រចុះ កុំអោយតែក្រគំណិត។
  • ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
  • ងប់នឹងល្បែង រមែងបង់យស។
  • កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ បើកូនមានសាហាយ កុំជេរម្តាយអ្នកស្រុក។
  • គោលឿនសឹកករ ស្រីល្អសឹកកូទ។
  • ខឹងអោយអត់ ខ្សត់អោយរក។
  • ស្រីសដូចចានមាយាទមិន បានដូចឆ្កែក្រោមផ្ទះ។មានសុភាសិតច្រើនទៀតសូមភ្ជាប់ទៅកាន់
dalin and pisey
                                                

Sunday, September 12, 2010

រឿងកំប្លែង

ខ្ញុំមានរឿងកុំប្លែងមួយដើម្បី «tell everybody​​​


រឿងកុំប្លែងនេះមានចំណងជើងថាកូនប្រសារភែ្នកប្រាក់»"​មានបុរសម្នាក់មានភែ្នកប្រាក់ហើយគាត់ចង់បានប្រពន្ទម្នាក់​ ថ្ងៃមួយគាត់បានអោយម្តាយរបស់គាត់
ទៅដណ្តឹងកូនគេម្នាក់ដែលភូមិជាមួយគ្នា ម្តាយគាត់ក៏ទៅស្តីតាមចិត្តកូនរបស់គាត់។ពេលទៅដល់
ផ្ទះកូនក្រមុំម្តាយក៏ឡើងទៅលើផ្ទះដើម្បីសំណេះសំណាល ស្តីដណឹ្តងបង្គាប់រាប់ជាពេលនោះម្តាយ
ឪពុកខាងស្រីចង់ឃើញកូនកំលោះ កូនកំលោះក៏បានឡើងលើផ្ទះស្រាប់តែគាត់ដើរហួសដល់ផ្ទះ
បាយគេសួរហេតុអ្វីបានជាទៅផ្ទះបាយបុរសឆ្លើយខ្ញុំរកមើលបាយកក។ ៣ខែកន្លងផុតទៅគាត់ក៏
បានរៀបការហើយបាន១អាទិត្យ ម្តាយក្មេកក៏ប្រើគាត់ទៅភ្ជួរភ្ញាក់ពីយប់ទៅភ្ជួរទៅដល់ស្រែគាត់ទៅ
ភ្ជួរស្រែគេ ប្រពន្ធសួរ ហេតុអ្វីបានជាបងទៅភ្ជួរស្រែគេគាត់តបវិញថាខ្ញុំគ្រាន់តែសាកនង្គក្រែងលោនង្គលមិនមុត ភ្ជួរហើយ
គាត់បានយកក្របីទៅបាចទឹកសំអាតពេលនោះគាត់បានបាចដាក់ពៃ្រដែលនៅក្បែរមាត់ទឹកនោះ
ប្រពន្ធសួរ ហេតុអ្វីបានជាបងបាចដាក់ព្រៃ ប្តីឆ្លើយ បាចអោយមូសផ្អើលចេញកុំអោយខាំគោយើង។
មានច្រើនទៀតនៅវិបសាយdalin

Tuesday, September 7, 2010

អំពីខ្ញុំ


​​​                                                      ប្រវត្តិរូបសង្ខែប
ខ្ញុំបាទឈ្មោះ ប៉ុន ​ភក្តី ជាសិស្សរៀននៅថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនកំពង់លាវ។ខ្ញុំបាទរស់នៅ
ភូមិកុកត្រុំ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តពៃ្រវែង ហើយមានអាយុ១៧ ​ឆ្នាំ ជាកូនច្បងក្នុងគ្រួសារ។
ខ្ញុំបាទបានរៀននៅ MLC បានចំនួន៦ខែហើយ នៅMLCនោះរៀន៣មុខវិជ្ជាមានដូចជា English Internet and Computer.kiជាការពិតណាស់ខ្ញុំកបានទទួលបានចំណេះដឹងយ៉ាងច្រើនពីមុខចវិជ្ជាទាំងនេះហើយកអាចយកវាទៅប្រើការបានដែរ។ឈ្មោះ នង ធឿន ​មុខរបរកសិករ គាត់មានអាយុ៣២ឆ្នាំ ចំណែកឪពុករបស់ខ្ញុំឈ្មោះហិន ភន មុខរបរគ្រូបង្រៀន